គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ស្ត្រីម្នាក់បានស្លាប់និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍ករណីអគ្គីភ័យឆាបឆេះផ្ទះអស់ជាង ១០ ខ្នងនៅភូមិរលួសសង្កាត់ជើងឯកបណ្ដាលមកពីរភ្លោះគ្នាជាមួយម្ដាយមីងនិងម្ដាយបង្កើតដុតផ្ទះបង្ករជាអគ្គីភ័យ



រាជធានីភ្នំពេញ÷ផ្ទះប្រជាពលរដ្ឋ​ មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨:៥០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវលំ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។


ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។


ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ។


ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន១៨គ្រឿង ប្រេីប្រាស់ទឹកអស់១៨ឡាន ស្មេីរនឹង១០៦ម៉ែត្រគូប​ និងរថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន០២គ្រឿង​ ស្មេីរនឹង១២ម៉ែត្រ​គូប។ 


ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ផ្ទះឈើប្រក់ស័ង្កសី ទំហំ (៣ម៉ែត្រ x ៦ម៉ែត្រ) និងឆេះផ្ទះឈើប្រក់ស័ង្កសី ទំហំ (៣ម៉ែត្រ x ៦ម៉ែត្រ) ចំនួន០១ខ្នង និងបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងអស់ចំនួន១០ខ្នង រួមសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ១១:៣០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។


ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃេីញថា បណ្តាលមកពីកូនឈ្លោះគ្នាដុតផ្ទះបង្កជាអគ្គិភ័យ​។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានបណ្តាលឲ្យមានមនុស្សស្រីម្នាក់ស្លាប់នៅក្នុងហេតុការណ៍នេះ និងមនុស្សប្រុសម្នាក់ទៀតបានរងរបួសធ្ងន់ផងដែរ៕











Previous Post Next Post
Breaking News