គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

មន្ទីរបរិស្ថានខេត្តកណ្ដាល បានរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា នៅក្រុងតាខ្មៅ ក្រោមប្រធានបទ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ »


ខេត្តកណ្ដាល៖ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា នេះគឺជាលើទី ៣១ហើយ នៃការរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកាធ្វើឡើង ក្នុងគោលបំណង ដើម្បីបំផុសចលនាអប់រំប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងសិស្សនិស្សិតទាំងអស់ នាំគ្នាចូលរួមធ្វើអនាម័យនៅតាមទីប្រជុំជនជនបទ ភូមិឋានវត្តអារាម សាលារៀនសំដៅរួមចំណែកកសាងសង្គមកម្ពុជា ឱ្យមានបរិស្ថានល្អស្អាត និងភាពស្រស់បំព្រង ស្របតាមឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចគាំពារបរិស្ថាន ថែរក្សាគុណភាពបរិស្ថាន និងអភិរក្សជីវៈចម្រុះ ដែលតែងតែជំរុញឱ្យមានការរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកាជារៀងរាល់ឆ្នាំ នៅតាមបណ្តា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ទូទាំងព្រះរាជាណាចក្រកម្ពុជា។

       

ឯកឧត្តម គ្រុយ ម៉ាឡែន បានបញ្ជាក់ដូច្នេះ នៅក្នុងឱកាសដែលឯកឧត្តមបានចូលរួមក្នុង ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ » ដែលបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមុខសាលាបឋមសិក្សា ហ៊ុន សែន ចុងកោះអន្លង់ចិន សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ដោយមានការអញ្ជើញចូលរួម ពីអជ្ញាធរក្រុង មន្ត្រីរាជការ កងកំលាំងមានសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ។


ក្នុងទិវានេះ ឯកឧត្តមបានលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋគប្បីងាកមកប្រើប្រាស់កញ្ចប់ ឬប្រអប់ធ្វើអំពីកែវ សម្ភារៈប្រើប្រាស់ធ្វើអំពីអ៊ីណុកអាលុយមីញ៉ូម ចានថ្ម ប្រើប្រាស់ស្លឹកចេក ស្លឹកឈូក កន្ត្រកថង់ក្រណាត់ ឬថង់បរិស្ថាន ជំនួស ថង់ប្លាស្ទិក កែវជ័រ ប្រអប់ជ័រ ឬចានស្នោជាដើម ព្រោះបច្ចុប្បន្ននេះសារធាតុប្លាស្ទិច បានក្លាយជាកាកសំណល់ដែលមានបរិមាណយ៉ាងច្រើន ហើយកើនឡើងយ៉ាងឆាប់រហ័ស គួរឱ្យព្រួយបារម្ភ ដោយសារសារធាតុប្លាស្ទិកគឺវាមិនងាយរលាយ និងបានបង្កផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាព សោភ័ណភាពទីក្រុង និងទីប្រជុំជននានា  ដូច្នេះយើងត្រូវមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ និងទុកដាក់ឱ្យបានត្រឹមត្រូវ។ 

          

បន្ថែមពីលើនេះ ឯកឧត្តម ក៏បានណែនាំឲ្យប្រជាពលរដ្ឋ ទាំងអស់ត្រូវចូលរួម ដាំដើមឈើ និងឈើហូបផ្លែនៅតាមមូលដ្ឋានរៀងៗខ្លួនឱ្យបានផលផុសផងដែរ ដើម្បី ប្រែក្លាយ បរិស្ថានយើង ឱ្យកាន់តែស្អាត មានសោភ័ណភាព និងភាពបៃតង។


ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានជំរុញដល់អាជ្ញាធរគ្រប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ រោងចក្រ សហគ្រាស រមណីយដ្ឋាន មណ្ឌលកំសាន្ត និងតាមលំនៅដ្ឋាននានា ត្រូវធ្វើអនាម័យ និងប្រមូលសំរាមឱ្យបានស្អាត និងធ្វើការបែងចែកទៅតាមប្រភេទនៃសំរាម ហើយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវស្របតាមគោលការណ៍ 4R (កាត់បន្ថយការបង្កើតសំណល់ ការប្រើប្រាស់ឡើងវិញ ការកែច្នៃសំណល់ និងបដិសេធការប្រើប្រាស់ប្លាស្ទិក) សំដៅធានាបាននូវបរិយាកាល្អ សោភ័ណភាព និងសុខភាពល្អ។ 

      

តាមរបាយការណ៍របស់លោកស្រី ជាវ គី អនុប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល បានអោយដឹងថា ដោយបានការគាំទ្រយកចិត្តទុកដាក់យ៉ាងខ្លាំង ពីរដ្ឋបាលខេត្តកណ្តាល អាជ្ញាធរក្រុង-ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ មន្ទីរបរិស្ថានខេត្ត បានសហការធ្វើយុទ្ធនាការសម្អាតបរិស្ថាន កម្ពុជាស្អាត ខ្មែរធ្វើបាន អនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (ភាពស្អាត បៃតង និងចីរភាព) ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដល់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បាន១៣ក្រុង-ស្រុក  សរុបចំនួន ៥៨១០លើក  និងបានសហការចុះអប់រំផ្សព្វផ្សាយធ្វើយុទ្ធនាការ ១កញ្ញា ឆ្នាំ២០២៣ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងថង់ប្លាស្ទិក ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេនិងសារ យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះដែរ បានចំនួន ៧០៣៧លើក។ ចំពោះការអនុវត្តយុទ្ធនាការដាំកូន ឈើ១លានដើមក្នុង១ឆ្នាំនៅទូទាំងប្រទេស ក្រោមប្រធានបទ "យើងរួមគ្នាបង្កើនគម្របបៃតងជូនមាតុភូមិយើង" សម្រាប់ឆ្នាំ២០២៥នេះ មន្ទីរបរិស្ថានខេត្តកណ្តាល បានបណ្តុះកូនឈើចំនួន ១៨៣៧៣ដើម ព្រមទាំងបានចែកជូនឥតគិតថ្លៃដល់ប្រជាពលរដ្ឋយកទៅដាំបន្ត ចំនួន ១៦៣៦២ដើម នៅតាមទីតាំងនានាផងដែរ។









Previous Post Next Post
Breaking News