គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឃាតកម្មប្រពន្ធយកកាំបិតកាប់ប្តីស្លាប់នៅខណ្ឌពោធិ៍សែនជ័យ



រាជធានីភ្នំពេញ៖ ហេតុការដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងប្តីប្រពន្ធ១គូរឈ្លោះប្រកែកគ្នារហូតឈានដល់ប្រពន្ធយកកាំបិតកាប់ប្រហារប្តីស្លាប់នៅក្នុងបន្ទប់ជួល។


ហេតុការខាងលើបានកើតឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥  វេលាម៉ោងប្រហែល៤៖០០នាទី ស្ថិតនៅ បន្ទប់ជួលភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានបានអោយដឹងថាមុនពេលកើតហេតុ ម្ចាស់ផ្ទះជួល ឈ្មោះ ជៃ ឆវ័ន ភេទប្រុស អាយុ ២៨ឆ្នាំ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះឈ្មោះ ជិន ជឿន និងប្រពន្ធឈ្មោះ ភឿ សាវន ភេទស្រី ធ្លាប់ឈ្លោះប្រកែកគ្នា រហូតមកដល់ថ្ងៃកើតហេតុខាងលើស្រាប់តែជនរងគ្រោះផឹកស្រាស្រវឹងហើយដេកនៅក្នុងបន្ទប់ជួល ភ្លាមនោះ ឈ្មោះ ភឿ សាវន ជាប្រពន្ធរបស់ជនរងគ្រោះ បានយកកាំបិតអារកជើងខាងស្ដាំរបស់ជនរងគ្រោះ ហូរឈាម ព្រមទាំងមានរបួសក្បាល ។


ក្រោយកើតហេតុទើបម្ចាស់ផ្ទះជួលបានដឹងហើយរាយការណ៍ប្រាប់មេភូមិ និងសមត្ថកិច្ច អោយចុះមកដល់កន្លែងកើតហេតុនិងបានហៅរថយន្តសង្គ្រោះបន្ទាន់យកទៅសង្គ្រោះនៅមន្ទីពេទ្យតេជោសន្តិភាព ពេលទៅដល់ពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ហើយ ហើយក៏បានយកសពមកតម្ដល់ទុកនៅវត្តអរុណវត្តី៕







Previous Post Next Post
Breaking News