ក្នុងករណីលង់ទឹកនោះយើងឃើញវត្តមានលោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី លោក ឆុំ ឆាន់ អភិបាលរងស្រុក លោក សូ សាវលិញ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ និងនគរបាលប៉ុស្តិ៍បត់ត្រង់ បានចុះជួយអន្តរាគមន៍ករណីក្មេងលង់ទឹក នឹងបានអន្តរាគមន៍ផ្តល់មឈូស ជូនគ្រួសារនៃសពទាំង៣នាក់ ដែលកំពុងជួបបញ្ហាខ្វះខាតជាក់ស្តែង ។
គួរបញ្ជាក់ថា ក្មេងទាំង០៣នាក់នេះ ជាបងប្អូនជីដូនមួយគ្នា ហើយត្រូវបានស្គាល់អត្តសញ្ញាណ៖
១,ឈ្មោះ នឿម ឋានៈវ៉ាត់ ភេទប្រុស អាយុ២ឆ្នាំ រស់នៅភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។
២,ឈ្មោះ ឆាយឆាយ សុជាតា ភេទស្រី អាយុ៥ឆ្នាំ រស់នៅភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី។
៣,ឈ្មោះ រ៉េន សុផា ភេទប្រុស អាយុ៣ឆ្នាំ រស់នៅភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី ៕






