បើតាមមន្ត្រីនគរបាលចរសចរណ៍ផ្លូវគោក ស្រុកមង្គលបុរីបានប្រាប់ឲ្យដឹងថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងជនរងគ្រោះជិៈម៉ូតូហុងដាឌ្រី ផ្លាកលេខ បន្ទាយមានជ័យ 1X-0357 ម្នាក់ឯង ឌុបគ្រឿងសំណង់ទិសដៅពីត្បូងមកជើង បានប៉ៈដៃចង្កូតរថយន្តតូយូតា FORTUNER ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2E-1519 ក្នុងទិសដៅស្របគ្នា ដួលចូលកង់ក្រោយរថយន្តធុនធំម៉ាក FUSO ពាក់ផ្លាក់លេខ ភ្នំពេញ 3E-9042 និងរម៉កក្រោយពាក់ផ្លាកលេខ ព្រៈសីហនុ 4A-3215 បណ្តាលកិនស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ទៅ ។
ក្រោយពេលកើតហេតុរួច មន្ត្រីនគរបាលជំនាញបានបញ្ជាក់ថា ក្រោយពិនិត្យវាស់វែងហើយសាកសពជនរងគ្រោះជាប់ក្រោមកង់រថយន្តត្រូវបានថយទាញយកសាកសពចេញប្រគល់ជូនសាច់ញាតិបានស្គាល់អត្តសញ្ញាណឈ្មោះ ទេព សំភី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិកកោះ ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយរថយន្តបង្ក០២គ្រឿង និងម៉ូតូរងគ្រោះត្រូវយកទៅរក្សាទុក្ខនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តន៍តាមច្បាប់នៅពេលក្រោយជាបន្ត ៕





