ក្នុងហេតុការណ៍គ្រោះអគ្គិភ័យដ៏រន្ធត់នេះ កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានព្យាយាមប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿងដើម្បីបាញ់ទប់ស្កាត់ដើម្បីបង្ការការរាលដាលបន្ថែម ។
ប្រភពពពីរប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឮសម្លេងផ្ទុះចេញពីកាប៊ីនភ្លើង ចំនួន០២ទៅ ០៣ដង លុះក្រោយមកក៏កើតទៅជាអណ្តាតភ្លើងយ៉ាងសន្ធសន្ធៅ លាយលំផ្សែងខ្មៅខ្មួលខ្មាញ់ បង្កអោយមនុស្សក្មេងចាស់ជាច្រើននាក់ដែលនៅក្នុងផ្ទះកើតហេតុបានជាប់នៅជាន់លើ។ ភ្លាមៗ សមត្ថកិច្ចបានមកជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ ដើម្បីការពារកុំឲ្យរាលដាលខ្លាំង និងព្យាយាមរំដោះជនរងគ្រោះចេញពីក្នុងផ្ទះដើម្បីសង្គ្រោះ ។
ករណីអគ្គីភ័យឆាបឆេះលំនៅដ្ឋាន មួយកន្លែង កេីតឡេីងនៅចំណុចផ្ទះលេខ 8D-9D ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សហការជាមួយកម្លាំងអន្ដរាគមន៍ពន្លត់អគ្គីភ័យអគ្គស្នងការនគរបាលជាតិ និងកម្លាំងនៃ ការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យ នឹងសង្គ្រោះ រាជធានីភ្នំពេញ បានចុះអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់ភ្លាម ដោយបានប្រើប្រាស់
-រថយន្តពន្លត់អគ្គីភ័យសាលាខណ្ឌឬស្សីកែវ ចំនួន០៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០៤ឡាន ស្មេីរនឹង១៦ម៉ែត្រគូប។
- រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ២២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៧៦ឡាន ស្មើនឹង ១០៥៦ម៉ែត្រគូប ។
-រថយន្តជំនួយ: រថយន្តក្រសួងមហាផ្ទៃ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប។
-រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់០២ឡាន ស្មើរនឹង១២ម៉ែត្រគូប។
សូមជម្រាបជូនថា គ្រោះអគ្គិភ័យខាងលើបានបណ្ដាលអោយស្លាប់បាត់បង់អាយុជីវិតមនុស្សចំនួន០៤នាក់ (ប្រុស០១នាក់ ស្រី០៣នាក់)។
ក្នុងនោះមានរបួសមនុស្ស ចំនួន០៥នាក់ (ស្រី០១នាក់រងរបួសធ្ងន់, ប្រុស០៤នាក់របួសស្រាល ជាមន្ដ្រីការិយាល័យពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ)។
ករណីនេះត្រូវបានពន្លត់ចប់ : នៅម៉ោង ២:០០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២០ខែឆ្នាំដដែល។
ក្នុងប្រតិបត្តិការសង្គ្រោះនៅក្នុងករណីអគ្គីភ័យដែលឆាប់ឆេះផ្ទះជាពលរដ្ឋចំនួន៣ល្វែងនេះកម្លាំងសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គីភ័យអស់ជាច្រើនគ្រឿងទើបពន្លត់ ភ្លើងរលត់ជាស្ថាពរ។ ចំពោះមូលហេតុសមត្ថកិច្ចនិងធ្វើការស្រាវជ្រាវបន្ថែមនៅពេលក្រោយ ៕







