គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

បើករថយន្ដដឹកថ្មបុកចូលតូបអាជីវករលក់ដូរស្លាប់១នាក់នៅភូមិអូរអង្គុំ ឃុំអម​លាំង



ខេត្តកំពង់ស្ពឺ÷ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដចង្កូតស្ដាំដឹកថ្មបុកចូលតូបពអាជីវករលក់ដូរស្លាប់១នាក់ភ្លាមៗ ក្រោយកើតហេតុ កំ​លាំងនគរបាលស្រុ​ក​ ដឹកនាំដោយលោកវរសេនីយ៍ឯក​ ហ៊ុន​ សុខហុន​ អធិ​ការ​នគរបាលស្រុកថ្ពង​ បានចុះដល់កន្លែងកេីតហេតុ​ នៅលើផ្លូវជា​តិលេខ៤៤ ចន្លោះគីឡូម៉ែត្រ ៨០-​៨១ ត្រ​ង់ចំណុចភូមិអូរអង្គុំ ឃុំអម​លាំង ស្រុកថ្ពង ខេត្តកំព​ង់ស្ពឺ ។


ក្នុងហេតុការណ៍គ្រោះថ្នាក់​ខាងលេី​មានរថយន្ត១​គ្រឿ​ង​ ម៉ាកHINO ពណ៌ខៀវ ផ្លាកលេ​ខចង្កូតស្តាំ​PP-​09​95 (ដឹកថ្ម) អ្នកបើកបរឈ្មោះ មិត្ត ភារុំ ភេទប្រុស អា​យុ២៣ឆ្នាំ (របួសស្រាល) រស់នៅភូមិឈើទាលជ្រុំ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។


តាមហេតុការណ៍ពីសាក្សី​ រថយន្ដ​បើកបរពីទិសខាង​កើតទៅទិសខណៈខា​ងលិច ពេលមកដល់ចំណុចខាងលើ បានគេចរថយន្ត១គ្រឿង មិនស្គាល់អត្តសញ្ញាណ ដែ​លកំពុងបើ​កបរចេញពីផ្លូវលំ ពីទិសខាង​ត្បូងទៅទិស​ខាងជើង រួចឡើងផ្លូវជាតិ​លេខ៤៤ បានជ្រុលចង្កូតទៅបុកមនុស្ស ២នាក់​ កំពុងនៅក្នុងតូបលក់ដូរ ៖ ១-ឈ្មោះ សឿន ឧស្សា ភេទ​ស្រី អាយុ ១២ឆ្នាំ (ស្លាប់ ) ២-ឈ្មោះ សឿន អូនហ្វុង ភេទស្រី អាយុ៣ឆ្នាំ (រងរបួស្រាល ) ។


ដោយបានការបញ្ជាដឹកនាំផ្ទាល់ពី​លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ និងមានការសម្របសម្រួលនីតិវិធី​ពី​ ឯកឧត្ដម​ សុិន​ វិរៈ​ ព្រះរាជអាជ្ញា​ អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ​ បញ្ជាផ្ទាលអោយសមត្ថកិច្ចនគរបាលស្រាវជ្រាវនិងឃាត់ខ្លួនអ្នកបេីករថយន្ដ​ (មិត្ត ភារុំ)​ យកមកអធិការ​ដ្ឋាននគរបាលស្រុកថ្ពង​ ដេីម្បីបន្ដនីតិវិធី​ រីឯមធ្យោ​បា​យរថយន្ត បញ្ជូនមករក្សាទុកជាបណ្ដោះអាសន្ន​ នៅ​ប៉ុស្តិ៍​នគររដ្ឋបាល​អមលាំង​ នៃអធិការដ្ឋាននគរបាលស្រុកថ្ពង ៕




Previous Post Next Post
Breaking News