គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូន សាធារណជន មេត្តាជ្រាបថា ក្រោយពីទទួលបានព័ត៌មានពីភាពមិនប្រក្រតី នៃការចេញបណ្ណកម្មសិទ្ធិទុតិយតាលើ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៤០៨០៤១០-០៨៨០ មក នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្រុមការងារក្រសួង និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានដំណើរការ ពិនិត្យដោះស្រាយបញ្ហានេះ ដោយបានអញ្ជើញភាគីពាក់ព័ន្ធមកបំភ្លឺ

 


ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូន សាធារណជន មេត្តាជ្រាបថា ក្រោយពីទទួលបានព័ត៌មានពីភាពមិនប្រក្រតី នៃការចេញបណ្ណកម្មសិទ្ធិទុតិយតាលើ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៤០៨០៤១០-០៨៨០ មក នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្រុមការងារក្រសួង និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានដំណើរការ ពិនិត្យដោះស្រាយបញ្ហានេះ ដោយបានអញ្ជើញភាគីពាក់ព័ន្ធមកបំភ្លឺ។

————————————
ដោយនីតិវិធីនៃការពិនិត្យស្រាវជ្រាវមានលក្ខណៈស្មុគស្មាញ និងដើម្បីទទួលបានភាពត្រឹមត្រូវ សម្រាប់គ្រប់ភាគី ក្រសួង ដ.ន.ស. និងអាជ្ញាធរពាក់ព័ន្ធ កំពុងបន្តពិនិត្យដោះស្រាយករណីនេះ ដោយប្រកាន់ខ្ជាប់សីលធម៌វិជ្ជាជីវៈ និងឈរលើបទប្បញ្ញត្តិជាធរមាន។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏សូមឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមក្នុងដំណើរការដោះស្រាយបញ្ហា ដោយប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ជៀសវាងការបំពុលព័ត៌មាន តាមរយៈបណ្តាញសង្គមនានា។

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #កអក


Previous Post Next Post
Breaking News