គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

នគរបាលស្រុកគងពិសី ឃាត់ខ្លួនជនសង្ស័យ ២នាក់ករណី​វាយបំផ្លិចបំផ្លាញទ្រព្យ​សម្បត្តិអ្នក​ដទៃ​


ខេត្តកំពង់ស្ពឺ÷កម្លាំងនគរបាលនៃអធិការ​ដ្ឋា​ននគរបាលស្រុកគងពិសី សហកា​រជាមួយកម្លាំងនគរបាលប៉ុស្តិ៍ បា​ន​ធ្វើ​ការ ឃាត់ខ្លួនជនសង្ស័យ ២នាក់ (បងប្អូនបង្កើត​) ករណី​វាយបំផ្លិចបំផ្លាញទ្រព្យ​សម្បត្តិអ្នក​ដទៃ​ ។


ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោក​ឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ កំលាំងអធិការនគរបាលស្រុកគងពិសី​ ទទួល​បានសេ​ចក្ដីរាយការណ៍ពីពលរដ្ឋលេីករណី​វាយបំផ្លិចបំផ្លាញទ្រព្យ​សម្បត្តិអ្នក​ដទៃ​ ដោយជនបង្កមាន​កាន់ដំ​ប​ង​ កាំ​បិត​ គំរាមថានិងសម្លាប់ចោលស្ថិតនៅចំណុចភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ។ 


លោកវរសេនីយ៍ឯក​ យ៉ាង​ សុខលី​ អធិការនគរបាលស្រុ​កគងពិសីបាន​ឱ្យដឹងថា​ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០​២​៦ វេលាម៉ោង០៣និង៤០នាទីទាបភ្លឺ ជនសង្ស័យ២នាក់បងប្អូនបង្កើត​ ​(១)-ឈ្មោះ ឃឹម ភារ៉ាក់ ភេទប្រុ​ស អា​យុ២៩ឆ្នាំ​ (២)-ឈ្មោះ ឃឹម ភារម្យ ភេទប្រុស អាយុ​៣​៧ឆ្នាំ រស់នៅភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុ​កគងពិសី​ គ្មានមុខរបរ​ បានធ្វើ​សកម្មភាពយកដុំថ្មគប់​ វាយបំផ្លិចបំផ្លាញទ្រព្យ​ស​ម្បត្តិ​របស់អ្នករស់នៅជិតខាង​ប្រអប់គីឡូ​ភ្លើងតាមដងផ្លូវចំនួន៤ប្រអប់ឌីសង់ទ័រចំនួន២៦ អំពូ​ល​ភ្លើង​សូឡាចំនួន៣ កាមេរ៉ាសុវត្ថិភាពចំនួន៤ តូបលក់អីវ៉ាន់ចាប់ហួយ​ ។ 

 

តាមការបញ្ជាក់ពីមូលដ្ឋាន​ មុខសញ្ញាទាំងពីរនាក់បងប្អូនខាងលើជាមនុសប្រើប្រាស់គ្រឿងញៀន រហូតបានធ្លាប់បញ្ជូនទៅមណ្ឌល​កែប្រែបន្សាបសារធាតុញៀន​ និងបានវិលត្រឡប់មកវិញនៅតែបន្ដលួចប្រេីប្រាស់​ រហូតគ្មានសតិអារ​ម្មណ៍អាចគ្រប់គ្រងខ្លួនបាន​ ភាសា​ហៅថា​បែកថ្នាំ​ ទាំង២នាក់ជាកូនកំ​ព្រាម្ដាយ​ ឪពុកមានប្រពន្ធក្រោយ និងមិនបានមេីលថែទេីបក្លាយជា​បែបនេះ​ ។ 


បច្ចុប្បន្នកម្លាំងនគរបាលនៃអធិការ​ដ្ឋា​ននគរបាលស្រុកគងពិសីសហកា​រជាមួយកម្លាំងនគរបាលប៉ុស្តិ៍បា​ន​ធ្វើ​ការឃាត់ខ្លួនជនសង្ស័យនិងក​សាងសំណុំរឿងចាត់ការតាមនីតិវិ​ធីច្បាប់ ៕






Previous Post Next Post
Breaking News