គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះចំនួន០៣ គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល


ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្ឲយ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ព្រមទាំងក្រុមការងាររបស់សាខា អនុសាខាក្រុង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជាប្រធាន ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះសម្បែងចំនួន ៣ខ្នង ស្មើនឹង ៣គ្រួសារ ស្ថិតក្នុងភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ 


មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងក្តីអាណិតអាសូរជាទីបំផុត។ ឯកឧត្តម ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះបញ្ហាខ្សែភ្លើងចាស់ៗ ត្រូវផ្លាស់ប្តូរចេញ ហើយរៀបចំតបណ្តាញខ្សែភ្លើងឱ្យទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយប្រុងប្រយ័ត្នភ្លើងទៀនភ្លើងធូបជាដើម ដែលអាចបង្កជាអគ្គិភ័យផ្សេងៗ ដែលធ្វើឱ្យយើងមានការបាត់បង់នូវទ្រព្យសម្បត្តិដ៏មានតម្លៃរបស់យើង ក្នុងករណីខ្លះអាចបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតទៀតផង។


ឯកឧត្តម បានបញ្ជាក់ថា៖ ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលត្រូវតែគិតគូរ និងស្វែងរកដំណោះស្រាយមួយល្អប្រសើរ ដើម្បីជួយការលំបាករបស់ប្រជាណលរដ្ឋ ។ជាក់ស្តែងដូចជាការនាំយកអំណោយសង្គ្រោះបន្ទាន់មកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះនាពេលនេះជាដើម ទោះបីមិនអាចជួយបានទាំងស្រុងក៏ដោយ ក៏ប៉ុន្តែយើងបានចូលរួមចំណែកជួយដោះស្រាយនូវការខ្វះខាតរបស់បងប្អូនបានមួយផ្នែកផងដែរ ហើយអំណោយដែលសាខាបាននាំយកមកឧបត្ថម្ភជូនបងប្អូននាឱកាសនេះ គឺពុំមានការប្រកាន់នូវពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ 


ឯកឧត្តម បានលើកទឹកចិត្ត ដល់ជនរងគ្រោះទាំង ៣គ្រួសារ ដែលត្រូវភ្លើងឆាបឆេះផ្ទះសម្បែងអស់ទាំងស្រុង មិនត្រូវបាក់ទឹកចិត្ត និង អស់សង្ឃឹមឡើយ ត្រូវបន្តខិតខំរកស៊ីចិញ្ចឹមជីវិត និងគ្រួសាររបស់យើងបន្តទៀត។  


អំណោយដែលសាខានិងអនុសាខាក្រុងបានចែកជូនក្នុងមួយគ្រួសារជារួមទទួលបាន៖ អង្ករ ១២០គីឡូក្រាម ,មី ៥កេស,កៅស៊ូតង់ ១ផ្ទាំង ,ទឹកត្រី ៣យួរ ,ទឹកស៊ីអុីវ ៣យួរ ,ទឹកបរិសុទ្ធ ៤កេស ,ភេសជ្ជៈ៣កេស, ត្រីខ ១យួរ ,ឃីតសម្ភារប្រើប្រាស់ ១កញ្ចប់ ,ភួយ២, សម្ភារផ្ទះបាយ ១ឈុត និងថវិកាចំនួន ១,៣០០,០០០រៀល (១លាន៣០ម៉ឺនរៀល)


សូមបញ្ជាក់ជូនថា៖កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៥:០០នាទីល្ងាច មានគ្រោះអគ្គិភ័យមួយ មកពីការឆ្លងចរន្តអគ្គិសនីបណ្តាលឱ្យមានការឆាបឆេះលំនៅឋានរបស់ប្រជាពលរដ្ឋអស់ទាំងស្រុងសរុបចំនួន ៣ខ្នង ស្មើនឹង ៣គ្រួសារ ស្ថិតក្នុងភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។











Previous Post Next Post
Breaking News