គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

នាយ ក្រិន ធ្លាក់ខ្លួន​ឈឺ​រហូត​វង្វេង​លែង​ដឹងខ្លួន!



តារា​កំប្លែង​នាយ ក្រិន ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​មក​ពិនិត្យ និង​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ បន្ទាប់​ពី​លោក​បាន​ធ្លាក់ខ្លួន​ឈឺ​ ដោយសារ​រលាក​ត្រចៀក ហើយ​រាលដាល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ ជា​ហេតុ​ធ្វើ​ឲ្យ​រូប​លោក​វង្វេង​លែង​ដឹងខ្លួន​តែ​ម្តង ។


ដំណឹង​នេះ ត្រូវ​បាន​ចែករំលែក និង​ផ្តល់​ដំណឹង​ឲ្យ​ដឹង​ពី​តារា​សម្តែង​លោក សា​វី​ន ហ្វី​លី​ព ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម កាលពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៦ ខណៈ​ពេល​ដែល​ដំណឹង​នេះ បាន​ក្លាយជា​ក្តី​បារម្ភ​ចំពោះ​ប្រិ​យ​មិត្ត​គាំទ្រ ជា​ពិសេស បណ្តា​អ្នកសិល្បៈ​ដែល​ធ្លាប់​រាប់អាន​តារា​កំប្លែង​នាយ​ក្រិន ។


លោក សា​វី​ន ហ្វី​លី​ព បាន​បង្ហោះ​រូបភាព នាយ ក្រិន កំពុង​ដេក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង ដោយ​លោក​បាន​ភ្ជាប់​ជាមួយ​សំ​ណេ​រថា នាយ​ក្រិន ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ដោយសារ​រលាក​ត្រចៀក ហើយ​បណ្ដាល​អោយ​ប៉ះពាល់​ប្រព័ន្ធ​ប្រសាទ​វង្វេង​លែង​ដឹងខ្លួន​ហើយ ពេល​នេះ​កំពុង​ស្ថិត​ក្នុង​គ្លី​នី​កមួយ​ក្នុង​ក្រុង​បាត់ដំបង ។


បន្ថែម​ពីលើ​អ្វី​ដែល​បាន​បង្ហោះ​ខាងលើ​នេះ លោក សា​វី​ន ហ្វី​លី​ព បាន​អះអាងថា តាម​ការ​បញ្ជាក់​ពី​កូន​របស់​នាយ ក្រិន ស្ថានភាព​របស់​នាយ​នា​ពេល​នេះ​កំពុង​មាន​លក្ខណៈ​ធ្ងន់ ដោយសារ​ជំងឺ​ត្រចៀក​របស់​នាយ បាន​រាលដាល​ទៅ​ដល់​ប្រព័ន្ធ​ប្រសាទ​ធ្វើ​ឲ្យ​វង្វេងវង្វាន់​មិនដឹង​អ្វី ។


លោក​បន្ត​ថា មុន​ឈឺ​ធ្ងន់​នេះ​២​ថ្ងៃ លោក​បាន​ទំនាក់ទំនង​ជាមួយ​នាយ ក្រិន ជា​ធម្មតា ដោយពេល​នោះ​នាយ ក្រិន បាន​ចូល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ម្តុំ​ភ្នំ​ឧដុង្គ ដោយសារ​លោក​មាន​សភាព​ក្តៅខ្លួន​ធម្មតា ។ លុះ​ក្រោយមក ស្ថានភាព​រៀង​ធូរស្បើយ នាយ ក្រិន ក៏​បាន​ប្រាប់​លោក​ដោយ​លា​លោក​ទៅ​ខេត្តបាត់ដំបង​វិញ ប៉ុន្តែ​ក្រោយមក​ក៏​ទទួល​ដំណឹង​ថា នាយ ក្រិន បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​នា​ពេល​នេះ ។


លោក​បញ្ជាក់​ថា ក្រោយ​បាន​សាកសួរ​ពី​ក្រុម​គ្រូពេទ្យ​អាកា​រៈ​របស់​នាយ ក្រិន នា​ពេល​នេះ​ គឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដោយ​វង្វេង​លែង​ស្គាល់​អ្នក​ណា​ទាំងអស់ ហើយ​មេរោគ​បាន​ឡើង​ពេញ​ឈាម ដោយសារ​នាយ​រលាក​ប្រអប់​ត្រចៀក​ខាងឆ្វេង ធ្វើ​ឲ្យ​មេរោគ​ឡើង​ពេញ​ខួរក្បាល ។


លោក​បន្ត​ថា ដោយសារ​ស្ថានភាព​នេះ នាយ ក្រិន គឺ​ត្រូវ​តម្រូវ​ឲ្យ​ប្រើ​ថ្នាំ​ដែល​ធ្ងន់ និង​ថ្លៃ​ដែល​អាច​មួយ​ថ្ងៃ​ចំណាយ​ប្រមាណ​ជាង​១០០​ដុល្លារអាមេរិក ហើយ​ទុក​បណ្តោយ​ទៅ​ទៀត​នាយ​អាច​នឹង​គ្រោះថ្នាក់​ដល់​ជីវិត ហេតុនេះ​រូប​លោក និង​ក្រុម​គ្រួសារ​នឹង​ប​ញ្ចូ​ន​នាយ​មក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​អង្គឌួង​តែ​ម្តង ។


លោក​បញ្ជាក់​ថា លោក​បាន​បង្រៀន​អោយ​នាយ ក្រិន ចេះ​រក​លុយ​តាម​យូ​ធូប ដើម្បី​បាន​លុយ​មួយ​ចំនួន​សម្រាប់​ទៅ​ដោះបំណុល​គេ ដែល​នាយ​ជំពាក់​ប្រមាណ​១០​ម៉ឺន​ដុល្លារអាមេរិក ។ លោក​បន្ថែម​ថា ដោយ​សារ​ការ​ខិតខំ​ប្រឹងប្រែង​រក​ប្រាក់​ពី​យូ​ធូប និង​ការ​ចិញ្ចឹម​មាន់​ទា និង​ដាំ​បន្លែបង្ការ​នៅ​ឯ​ផ្ទះ​នា​ស្រុក​កំណើត​នោះ បច្ចុប្បន្ន​នាយ ក្រិន អាច​ដោះបំណុល​គេ​នៅ​សល់​តែ​ប្រមាណ​ជា​២​ម៉ឺន​ដុល្លារ​អាមេរិកទៀត​ប៉ុណ្ណោះ ៕




Previous Post Next Post
Breaking News