បើតាមនគរបាលស្រុកអូរជុំប្រាប់ឲ្យដឹងថា ករណី បំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯងនិងភរិយាជនរងគ្រោះមានឈ្មោះ៖
*១៖ រ៉ាវែ សុភា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិគ្រឹងមុខរបរគ្រូបង្រៀន(ប្រពន្ធ) ស្លាប់នឹងកន្លែងក្នុងបន្ទប់ដេក។
*២៖ ជនបង្ក(ជនសង្ស័យ) ឈ្មោះ កាទ្រិង កើល ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិគ្រឹង មុខរបរយោធា នៅកងពលលេខ១២៨ ឈរជើងនៅភ្នំទ្រព្យ រងរបួសធ្ងន់បញ្ជូនទៅសម្រាកព្យាបាលនៅប្រទេសវៀតណាម។
ប្រភពព័ត៌មានខាងលើបញ្ជាក់ឲ្យដឹងទៀតថា ករណីខាងលើនេះផ្តើមចេញពីជម្លោះគ្រួសារ (ប្រចណ្ឌប្រពន្ធមានសាហាយស្មន់)។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីបងប្អូនជនជាតិ៕




