គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អាជ្ញាធរក្រុងតាខ្មៅចុះពង្រឹងវិធានការរៀបចំសណ្តាប់ធ្នាប់សាធារណៈ លើកំណាត់ផ្លូវ២០៣កែងផ្លូវ២០២ ខាងកើតផ្សារតាខ្មៅថ្មី



ខេត្តកណ្តាល៖នាពេលថ្មីៗនេះ បញ្ហាការលក់ដូររំលោភលើចំណីផ្លូវសាធារណៈនៅតាមបណ្តាផ្សារ និងផ្លូវមួយចំនួន បានក្លាយជាប្រធានបទដ៏ក្តៅគគុកដែលបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង និងប៉ះពាល់ដល់សោភ័ណភាពទីក្រុង ។ដើម្បីឆ្លើយតបនឹងបញ្ហានេះ នាព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៦ អាជ្ញាធរក្រុងតាខ្មៅដឹកនាំដោយលោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ និងជាប្រធានគណៈបញ្ជការឯកភាពក្រុង និងអ្នកពាក់ព័ន្ធបានចុះអនុវត្តវិធានការដើម្បីរៀបចំសណ្តាប់ធ្នាប់សារធារណៈឡើងវិញ លើកំណាត់ផ្លូវ២០៣កែងផ្លូវ២០២ ខាងកើតផ្សារតាខ្មៅថ្មី ដែលបងប្អូនប្រជាពលរដ្ឋមានលំនៅឋានលើកំណាត់ផ្លូវ២០៣កែងផ្លូវ២០២ បានយកចំណីផ្លូវសាធារណៈមុខផ្ទះជួលអោយអាជីវករលក់ដូរ បន្លែត្រីសាច់ ដែលបង្កអោយមានការកកស្ទះ ខូចសោភ័ណ្ឌភាព អនាម័យនឹងបរិស្ថាន ។


​ការយកចិញ្ចើមផ្លូវធ្វើជាទីតាំងលក់ដូរ មិនត្រឹមតែរារាំងដល់អ្នកថ្មើរជើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ខំឱ្យបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរដោយថ្មើរជើង ត្រូវចុះមកដើរលើទ្រូងផ្លូវ បង្កជាកកស្ទះ និងហានិភ័យគ្រោះថ្នាក់ចរាចរណ៍ខ្ពស់  ម្យ៉ាងវិញទៀត ការចតយានយន្តមិនរៀបរយរបស់អតិថិជននៅមុខតូបលក់ដូរលើចិញ្ចើមផ្លូវ បានធ្វើឱ្យចរន្តចរាចរណ៍ជុំវិញតំបន់ផ្សារត្រូវជាប់គាំងស្ទើរតែទាំងស្រុងនៅម៉ោងមមាញឹក។

លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានបញ្ជាក់ថា ​ក្រោមការណែនាំពីថ្នាក់ដឹកនាំខេត្ត ក្រុមការងារចម្រុះបានចុះអនុវត្តធ្វើការអប់រំ និងណែនាំដល់បងប្អូនអាជីវករ ឱ្យយល់ដឹងអំពីច្បាប់សណ្តាប់ធ្នាប់សាធារណៈ និងផលប៉ះពាល់នៃការរំលោភចំណីផ្លូវ។

អាជ្ញាធរក្រុងសូមអំពាវនាវដល់ម្ចាស់ផ្ទះទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងត្រូវបញ្ឈប់ជាបន្ទាន់នូវការយកចំណីផ្លូវសាធារណៈទៅជួលឱ្យអ្នកដទៃ។ ហើយប្រសិនបើរកឃើញករណីដដែលនេះកើតឡើងទៀត វិធានការរដ្ឋបាល និងការផ្សព្វផ្សាយជាសាធារណៈនូវសកម្មភាពល្មើសច្បាប់ទាំងនោះនឹងត្រូវអនុវត្តដោយគ្មានការលើកលែង និងសូមបងប្អូនប្រជាពលរដ្ឋដែលប្រកបរលក់ដូរលើចំណីផ្លូវទាំងអស់សូមមេត្តាចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការរៀបចំសម្រាប់ធ្នាប់សារធារណៈឱ្យបានរៀបរយ ដើម្បីកុំឱ្យមានការកកស្ទះ និងប៉ះពាល់ដល់សោភ័ណ្ឌភាព អនាម័យបរិស្ថាន ហើយសូមទៅលក់នៅទីតាំងដែលអាជ្ញាធរបានរៀបចំអោយលក់ ក្នុងករណីដែលអាជីវករនៅតែបន្តរឹងរូសលក់ដូររំលោភលើទ្រូងផ្លូវ អាជ្ញាធរនឹងធ្វើការតាមច្បាប់។

លោកក៏បានបន្ថែមទៀតថា គោលដៅនៃការរៀបចំសណ្តាប់ធ្នាប់នេះមានគោលបំណងគឺកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាបាននូវលំហូរចរាចរណ៍ល្អប្រសើរ កាត់បន្ថយការបោះចោលសម្រាមពាសវាលពាសកាលដែលកើតចេញពីការលក់ដូរមិនរៀបរយ លើកកម្ពស់មុខមាត់ទីក្រុង សណ្តាប់ធ្នាប់ល្អ ចាប់ផ្តើមពីយើងម្នាក់ៗ ការចូលរួមរបស់បងប្អូន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការធ្វើឱ្យទីក្រុង និងសហគមន៍របស់យើងមានភាពស្រស់ស្អាត និងមានសណ្តាប់ធ្នាប់ថ្លៃថ្នូរ។ក្នុងនោះអ្នកដំណើរតាមផ្លូវនេះបានសម្តែងការហួសចិត្ត និងរិះគន់យ៉ាងខ្លាំងចំពោះម្ចាស់ផ្ទះដែលមានចិត្តលោភលន់ទាំងនោះដែលម្ចាស់ផ្ទះយកដីសាធារណៈរបស់រដ្ឋទៅជួលយកលុយដាក់ហោប៉ៅខ្លួនឯង ហើយបង្កការលំបាកដល់អ្នកធ្វើដំណើរ។

សូមជម្រាបជូនផងដែរថា បងប្អូនដែលប្រកបរបរលក់ដូរបន្លែត្រីសាច់លើកំណត់ផ្លូវលេខ២០៣ កែងផ្លូវ២០២ ខាងកើតផ្សារតាខ្មៅថ្មីនេះ ភាគច្រើនសុទ្ធសឹងតែជួលទីតាំងពីម្ចាស់ផ្ទះដែលមានលំនៅឋានលើផ្លូវនេះទាំងអស់ ហើយតម្លៃជួលមានចន្លោះចាប់ពី១៥០,០០០រៀល  ទៅ១,០០០,០០០រៀល ទៅតាមទីតាំង និងប្រវែងដែលកំណត់ដោយម្ចាស់ផ្ទះ។










Previous Post Next Post
Breaking News