គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវស្រាវជ្រាវស្វែងរកអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍មកផ្ដន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែងឡើយ..


ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈអភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្ដាល។ 


ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ ស្នងការនគរបាលខេត្តកណ្ដាល ត្រូវរៀបចំ និងវិភាគតាមផ្នែកនីមួយៗទៅតាមបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ពិសេសស្ថានភាពរបស់អ្នកបង្ក ទាំងនៅក្នុងមូលដ្ឋាន និងក្រៅមូលដ្ឋាន ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួស ដែលបានរត់គេចខ្លួនមិនទទួលខុសត្រូវ ត្រូវធ្វើការស្រាវជ្រាវស្វែងរកដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែងឡើយ។ ហើយបញ្ហាទាំងអស់នេះមិនត្រូវពឹងផ្អែកទៅលើប៉ូលីសចរាចរណ៍មួយមុខនោះទេ កម្លាំងព្រហ្មទណ្ឌត្រូវសហការក្នុងការស្វែងរកចាប់ខ្លួនជនបង្កយកមកផ្ដន្ទាទោសតាមច្បាប់ឱ្យខានតែបាន ព្រោះប្រសិនបើយើងមិនមឺងម៉ាត់ចំពោះអ្នកដែលបង្ករគ្រោះថ្នាក់ទាំងនោះទេ នោះអ្នកបង្កនៅតែបន្តប្រព្រឹត្តទង្វើបែបនេះ ដោយមិនមានការប្រុងប្រយ័ត្ន ព្រោះពួកគេគិតថាពេលបង្ករួចហើយនឹងរត់គេចខ្លួន។ 


ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ បន្តធ្វើការផ្សព្វផ្សាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ច្បាប់ចរាចរណ៍ ជូនដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ដើម្បីឱ្យពួកគាត់បានយល់ដឹង និងចូលរួមបង្ការ ការពារ និងទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីខ្លួនឯង ក្រុមគ្រួសារ និងអ្នកដទៃ។ ទន្ទឹមក្នុងនោះឯកឧត្តម ក៏បានជំរុញដល់ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្ដាល ត្រូវសហការក្នុងការផ្ដល់សាជីចរាចរណ៍ ដើម្បីដាក់មុខសាលារៀន នៅលើដងផ្លូវសំខាន់ៗនៅក្នុងខេត្តកណ្ដាល ដើម្បីជាការពញ្ញអារម្មណ៍ដល់អ្នកបើកបរ ឱ្យមានការប្រុងប្រយ័ត្ន ពីព្រោះតំបន់នេះជាតំបន់ដែលមានការឆ្លងកាត់ទៅវិញទៅមករបស់សិស្សានុសិស្ស។











Previous Post Next Post
Breaking News