គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

យាយតា២នាក់ប្តីប្រពន្ធ ត្រូវបានឃាតករសម្លាប់ នៅភូមិប្រាល ស្រុកអង្គរជ័យ ដោយសារតែ...


ខេត្តកំពត÷កាលពីវេលាម៉ោង០៦:៣០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ មានករណីឃាតកម្ម០១កើតឡើងនៅចំណុចភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។

បង្កឡើងដោយជនសង្ស័យឈ្មោះ សឹង មាគ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ 


ជនសង្ស័យបានធ្វើសកម្មភាពយកវត្ថុរឹងមុតកាប់ទៅលើជនរងគ្រោះចំនួន ០២នាក់ ៖

១/ឈ្មោះ អ៊ុកស៊ីម ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ(ត្រូវចំករចំហៀងខាងឆ្វេងពីរកន្លែង ត្រូវចំក្បាលពីក្រោយចំនួនបួនកន្លែងបណ្ដាលឱ្យស្លាប់នៅនិងកន្លែង) និង២/ឈ្មោះ ពេជ្រ ញឹប ភេទស្រី អាយុ៦៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត(ស្លាប់នៅកន្លែងកើតហេតុ)(ត្រូវក្បាលខាងក្រោយបីកន្លែង កខាងឆ្វេងមួយកន្លែង) ។

មូលហេតុ: ដោយសង្ស័យគុំនំ ។


បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងស្នងការនិងកម្លាំងអធិការរដ្ឋាននគរបាលស្រុកអង្គរជ័យកំពុងស្រាវជ្រាវនិងអនុវត្តតាមនីតិវិធី។ ចំណែកសពជនរងគ្រោះទាំង០២នាក់កម្លាំងជំនាញប្រគល់ជូនអាជ្ញាធរភូមិឃុំធ្វើបុណ្យតាមប្រពៃណី ៕



Previous Post Next Post
Breaking News