គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ក្នុងនាមជាអ្នកផលិត និងអ្នកផ្សព្វផ្សាយព័ត៌មាន អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម យើងគួរចងចាំនូវគោលការណ៍ខ្លីមួយ គឺ «៣ កុំ និង ៣ ត្រូវ» ដើម្បីលើកកម្ពស់សីលធម៌ វិជ្ជាជីវៈ និងទំនួលខុសត្រូវក្នុងការផ្សព្វផ្សាយព័ត៌មាន,


(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីបិទ សិក្ខាសាលាស្តីពី "រួមគ្នាលើកកម្ពស់សីលធម៌ លើប្រព័ន្ធផ្សព្វផ្សាយ” នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងនាមជាអ្នកផលិត និងអ្នកផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម យើងគួរចងចាំនូវគោលការណ៍ខ្លីមួយ គឺ «៣ កុំ និង ៣ ត្រូវ» ដើម្បីលើកកម្ពស់សីលធម៌ វិជ្ជាជីវៈ និងទំនួលខុសត្រូវក្នុងការផ្សព្វផ្សាយព័ត៌មាន។


ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូនថា ៣ កុំ៖ ទី១. កុំផលិត ផ្សព្វផ្សាយ ឬចែករំលែកមាតិកាបំពានសីលធម៌ វប្បធម៌ និងប្រពៃណីជាតិ។ ទី២. កុំប្រើប្រាស់រូបភាព សម្តី កាយវិការ ឬសម្លៀកបំពាក់ដែលបន្ទាបតម្លៃស្ត្រី ឬប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស ដើម្បីទាក់ទាញការចាប់អារម្មណ៍ ឬបង្កើនការលក់។ ទី៣. កុំផ្សព្វផ្សាយព័ត៌មាន ឬពាណិជ្ជកម្មដែលមិនពិត មិនបានផ្ទៀងផ្ទាត់ បំភាន់សាធារណជន ឬអាចបង្កការយល់ច្រឡំដល់អ្នកប្រើប្រាស់។ ចំពោះ ៣ ត្រូវ៖ ទី១. ត្រូវគោរពការពិត ភាពត្រឹមត្រូវ សុចរិតភាព និងក្រមសីលធម៌វិជ្ជាជីវៈ។ ទី២. ត្រូវគោរពកិត្តិយស សេចក្តីថ្លៃថ្នូរ និងគុណតម្លៃរបស់មនុស្ស ជាពិសេសស្ត្រី និងយុវជន។ ទី៣. ត្រូវទទួលខុសត្រូវចំពោះឥទ្ធិពលនៃមាតិកា ពាក្យសម្តី ការបង្ហាញខ្លួន និងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួនចំពោះសង្គម។

ឯកឧត្តម បានសង្កត់ធ្ងន់ថា គោលការណ៍ ៣ កុំ និង ៣ ត្រូវ នេះសាមញ្ញ ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅ។ ប្រសិនបើយើងអនុវត្តបាន នោះការផ្សព្វផ្សាយរបស់យើងនឹងមិនត្រឹមតែមានប្រជាប្រិយភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគុណតម្លៃ មានសុចរិតភាព និងមានការគោរពពីសាធារណជនផងដែរ៕










Previous Post Next Post
Breaking News