គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រដ្ឋបាលខេត្តកណ្ដាល និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះជួបសំណេះសំណាល និងប្រជុំផ្សព្វផ្សាយអំពីស្ថានភាពផ្គត់ផ្គង់ ទឹកស្អាតជូនប្រជាពលរដ្ឋនៅបុរីសិរីមង្គល ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ


ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្ដាល ព្រមទាំងអជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធ បានចុះជួបសំណេះសំណាល និងបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីស្ថានភាពផ្គត់ផ្គង់ ទឹកស្អាតជូនប្រជាពលរដ្ឋនៅបុរីសិរីមង្គល ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។


កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ពន្យល់បកស្រាយ និងបំភ្លឺជូនជូនប្រជាពលរដ្ឋរស់នៅក្នុងបុរីសិរីមង្គល អំពីស្ថានភាពនៃការផ្គត់ផ្គង់ទឹកស្អាត និងបញ្ហាពាក់ព័ន្ធនឹងតម្លៃទឹកស្អាត ជាពិសេសនោះគឺដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាបានលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរនានាផងដែរ។


មានប្រសាសន៍ទៅកាន់ បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម ឯក សុនចាន់ បានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំនេះ បងប្អូននឹងមានការយល់ដឹងកាន់តែច្បាស់ ពាក់ព័ន្ធនិងតម្លៃទឹក។  ដោយឡែកសម្រាប់តម្លៃទឹកស្អាត ដែលបងប្អូនមិនទាន់បានបង់ អាចធ្វើការបង់ជាដំណាក់កាល (បង់រំលោះ)បាន ខណៈដែលការផ្គត់ផ្គង់ទឹកនៅតែដំណើរការធម្មតា។ មួយវិញទៀតចំពោះបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងមានប័ណ្ណសមធម៌សង្គម សូមអញ្ជើញមកដាក់ពាក្យនៅរដ្ឋាករទឹក ដើម្បីឱ្យក្រុមការងារធ្វើការពិនិត្យ និងដោះស្រាយជូនតាមរយៈកម្មវិធីមូលនិធិសង្គមរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។











Previous Post Next Post
Breaking News