គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រថយន្តដឹកថ្មក្រានីត បុករះ រថយន្ត៣គ្រឿង និងម៉ូតូ ម៉ូតូកង់បី ជាច្រើនគ្រឿង បណ្តាលឲ្យមនុស្ស០៤នាក់រងរបួសធ្ងន់ស្រាល នៅចំណោតរ៉ា ក្រុងព្រះសីហនុ.!


ក្រុងព្រះសីហនុ៖ យ៉ាងហោចណាស់មានមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល ខណៈមានម្នាក់គៀបជាប់ក្នុងម៉ូតូកង់ ក្រោយពីរថយន្តដឹកថ្មធុនធំមួយគ្រឿង ចុះចំណោតក្នុងល្បឿនលឿន បុករះរថយន្តចំនួន០៣គ្រឿង ម៉ូតូ១គ្រឿង ម៉ូតូកង់បីមួយគ្រឿង គៀបជាប់គ្នាស្អិតដូចស្កតាំងម៉ែ និង ខូចខាតរថយន្តសុះសាច់ និង កំពិតដូចចេកចៀន ។ 


ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៧:៥០នាទី​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦នេះ នៅលេីវិថីផែ ត្រង់ចំណុចជិត​ស្តុប​កែងរ៉ា​ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 


សមត្ថកិច្ចឲ្យដឹងថា មានករណីនេះ បង្កដោយរថយន្តធំ​ ១គ្រឿង​ម៉ាក​ HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ​ 3F-6019 សណ្តោងសឺមីរ៉ឺម៉ក​ ពាក់ផ្លាកលេខ​ កំពង់ចាម​ 4A-3065​ (ដឹក​ថ្ម​ក្រានីត)​ អ្នកបេីកបរ​ (មិនទាន់ស្គាល់អត្តសញ្ញាណ​) ដែលមានទិសដៅពីកេីតទៅលិច (ពីឃ្លាំងលេី​ ឆ្ពោះទៅ​ កំពង់ផែ) លុះមកដល់ចំណុចខាងលើបេីកបរមានល្បឿនលឿនស្ថានភាពផ្លូវចុះចំណោតបានបុករះ​ ពីក្រោយរថយន្ត​សរុប ចំនួន៣គ្រឿង រួមមាន ទី១.ម៉ាកហៃឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AE-8549 រួចបុកនិងម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រឹមសេ១២៥ សេរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1AF-0483 រួចបន្តទៅបុកនិងរថយន្តមួយគ្រឿង ម៉ាកNIsan ដឹកបន្លែរមួយគ្រឿងទៀត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AR-7372 រួញផ្ទុបនិងម៉ូតូកង់បី ១គ្រឿង ពណ៌ស មិនស្គាល់លេខ បុកឡើងរួចខ្ទេច ហើយជាប់អ្នកបើកបរក្នុងម៉ូតូកង់បី រួចបន្តផ្ទុបនិងរថយន្តមួយគ្រឿងទៀត ម៉ាកMG ពណ៌ខ្មៅ មិនស្គាល់ស្លាកលេខ រងការខូចខាតរថយន្តទាំងស្រុង ។ 


ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​ បណ្តាលឱ្យរងរបួសធ្ងន់បុរសម្នាក់ អ្នកបើកកង់បី និង ៣នាក់ទៀត ស្រាលៗ មានម្ចាស់ម៉ូតូម្នាក់ និង ម្ចាស់រថយន្ត NIsan និង MG ចំពោះម្ចាស់រថយន្ត ហៃឡែនឌ័រដែលបុកដំបូងគេ ពុំមានរងរបួសនោះទេ ។


ក្រោយពេលកើតហេតុ អ្នកបេីកបររថយន្តធុនធំបានរត់គេចខ្លួន ចំពោះជនរងគ្រោះទាំងអស់ត្រូវបាន បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត​ព្រះសីហនុ ដោយឡែកវត្ថុតាងត្រូវបាន សមត្ថកិច្ចស្ទួចយកទៅរក្សាទុក រង់ចាំស្រាវជ្រាវរកម្ចាស់បង្ក ដើម្បីចាត់ការបន្តតាមនីតិវិធី ៕



Previous Post Next Post
Breaking News