គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំកងកម្លាំងមានសមត្ថកិច្ច មន្ត្រីជំនាញ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហរ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន


ខេត្តកណ្តាល៖ ដើម្បីអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតបទល្មើស Online Scams ឱ្យអស់ក្នុងព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំកងកម្លាំងមានសមត្ថកិច្ច មន្ត្រីជំនាញ និងអាជ្ញាធរក្រុងសំពៅពូន បានចុះធ្វើរដ្ឋបាលចំហរ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន ដើម្បីបោសសម្អាតបទល្មើស Online Scams ឱ្យអស់ពីមូលដ្ឋានខេត្តកណ្តាល។


ក្នុងឱកាសចុះធ្វើរដ្ឋបាលនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ សូមផ្ដល់ព័ត៌មាន ឬទីតាំងដែលប្រព្រឹត្ត Online Scams ក្នុងខេត្តកណ្ដាល ជាសម្ងាត់ ដើម្បីឈានដល់ការបង្ក្រាបទីតាំងទាំងនោះ និងជូនរង្វាន់ ព្រមទាំងរក្សាការសម្ងាត់ជូនផងដែរ។ ហើយចំពោះប្រជាពលរដ្ឋដែលមានផ្ទះជួលឱ្យជនបរទេស ត្រូវរាយការណ៍ជូនដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការចុះត្រួតពិនិត្យ និងតាមដានជាប្រចាំ ដើម្បីបញ្ជៀសឲ្យបាននូវការលួចលាក់ប្រព្រឹត្តបទល្មើស Online Scams។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង-ស្រុក ទាំងអស់ ត្រូវបន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដោយត្រូវប្រើប្រាស់ឥរិយាបថទន់ភ្លន់ ស្នើសុំដល់ម្ចាស់ទីតាំងឬផ្ទះ ដែលមានការសង្ស័យ ឱ្យពួកគាត់ចូលរួមជាមួយអាជ្ញាធរដើម្បីធ្វើការពិនិត្យ ហើយមិនត្រូវប្រព្រឹត្តនូវអ្វីដែលប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ នៅពេលដែលចុះពិនិត្យរដ្ឋបាលនោះទេ ក្នុងករណីពិនិត្យឃើញមានបទល្មើស Online Scams ត្រូវធ្វើការបង្ក្រាប និងរាយការណ៍ជាបន្ទាន់ ដើម្បីឈានដល់ការបោសសម្អាតបទល្មើស Online Scams ឱ្យអស់ពីមូលដ្ឋានខេត្តកណ្តាល។

គួរបញ្ជាក់ផងដែរថា ការធ្វើរដ្ឋបាលចំហរ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន គឺមិនបានរកឃើញបទល្មើស Online Scams ថ្មីណាមួយដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រនេះឡើយ។










Previous Post Next Post
Breaking News