គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

យុវជនបង្ហោះម៉ូតូ ៣នាក់ ត្រូវនគរបាលស្រុក ដំណាក់ចង្អើរ ឃាត់ខ្លួនមកអប់រំណែនាំ និង ហៅអាណាព្យាបាលមកធានា

 


ខេត្តកែប. ក្រុមយុវជនឈាមរាវដែលតែងតែធ្វើសកម្មភាពបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យតាមដងផ្លូវ ចុងក្រោយនៅតែរត់មិនរួចពីសំណាញ់ច្បាប់។


ជាក់ស្តែង យុវជនជើងខ្លាំងចំនួន ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ធ្វើការស្រាវជ្រាវ និងនាំខ្លួនមកធ្វើការអប់រំណែនាំ 


នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ​ប្រតិបត្តិការបង្រ្កាបក្រុមយុវជនបង្ហោះម៉ូតូខាងលើនេះ គឺធ្វើឡើងដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារ័ត្ន ស្នងការនគរបាលខេត្តកែប ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

​ក្រោយការឃាត់ខ្លួន និងយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពអវិជ្ជមានទាំងនេះ។ ទន្ទឹមនឹងនោះ សមត្ថកិច្ចក៏បានទាក់ទងទៅកាន់អាណាព្យាបាលរបស់យុវជនទាំង ៣នាក់ ឱ្យមកជួបផ្ទាល់ ដើម្បីធ្វើការធានាយកទៅអប់រំ និងទូន្មានប្រដៅបន្តនៅតាមផ្ទះរៀងៗខ្លួន។

​អាជ្ញាធរ និងសមត្ថកិច្ច ក៏បានអំពាវនាវដល់បងប្អូនជាមាតាបិតា ឬអាណាព្យាបាលទាំងអស់ សូមមេត្តាយកចិត្តទុកដាក់តាមដាន និងគ្រប់សកម្មភាពកូនៗឱ្យបានដិតដល់ ជៀសវាងការប្រព្រឹត្តសកម្មភាពខុសច្បាប់ ឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃតាមដងផ្លូវ ដែលនាំឱ្យខូចខាតទាំងទ្រព្យសម្បត្តិ និងប៉ះពាល់ដល់អាយុជីវិតបែបនេះ៕







Previous Post Next Post
Breaking News