គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

រឿងតូចក្លាយជាធំហើយ បុរសម្នាក់ជាអ្នករត់ម៉ូតូកង់បីដែលត្រូវម្ចាស់ហាងថែសម្ផស្ស ( អិន១៦៨ ប៊ីយូធី )ធាក់ដាច់ផ្ងារទៅក្រោយពេលនេះគាត់បាន(ស្លាប់)ហើយ


រាជធានីភ្នំពេញ ! បុរសម្នាក់ជាអ្នករត់ម៉ូតូកង់បី ដែលត្រូវបានម្ចាស់ហាងមជ្ឈមណ្ឌលថែសម្ផស្ស « អិន ១៦៨ ប៊ីយូធី និងស្បា » ប្រើហិង្សាដោយធាក់ដាច់ផ្ងារទៅក្រោយ បោកក្បាលរងរបួសធ្ងន់ ! បន្ទាប់ពីមានទំនាស់គ្នារឿងចតម៉ូតូកង់បីនៅមុខហាង ពេលនេះជនរងគ្រោះបាន(ស្លាប់)បាត់បង់ជីវិតហើយ ។

អ្នករត់ម៉ូតូកង់បី ដែលបាន(ស្លាប់)ក្នុងការប្រើហិង្សានេះ ! មាន ឈ្មោះ ឈៀង សុវណ្ណា ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរ(រត់ម៉ូតូកង់បី )មានទីលំនៅផ្ទះជួលលេខ៧ ផ្លូវលេខ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។


ចំណែកជនសង្ស័យបង្កហេតុមាន  ឈ្មោះ តាន់ ប៊ុនថា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរជាម្ចាស់ហាងមជ្ឈមណ្ឌលថែសម្ផស្ស អិន ១៦៨ ប៊ីយូធី និងស្បា មានទីលំនៅផ្ទះជួលលេខ ៧៥E០ ផ្លូវលេខ៣១០ ក្រុមទី១៧ ភូមិទី២ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។


តាមការបញ្ជាក់ពី សមត្ថកិច្ចជំនាញ បានឱ្យដឹងថា: អំពើហិង្សាមានស្ថានទម្ងន់ទោស បណ្តាលឱ្យជនរងគ្រោះមរណភាពនេះ! បានកើតឡើងនៅវេលាម៉ោង២០ :៥៦នាទី(យប់ )ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះលេខ៧៥E០ ផ្លូវលេខ៣១០ ក្រុមទី១៧ ភូមិទី២ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយជនរងគ្រោះបាន ស្លាប់) នៅវេលាម៉ោង១៨ :២០នាទី (ល្ងាច)ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅផ្ទះលេខ ១៥ ផ្លូវលេខ១៥៩ ភូមិទី៥ សង្កាត់អូរឡាំពិក បន្ទាប់ពីចេញពីមន្ទីរពេទ្យព្រះអង្គឌួង !។


ក្នុងនោះដែរ បន្ទាប់ពីគ្រូពេទ្យកោសល្យវិច័យត្រួតពិនិត្យរួចរាល់ បានសន្និដ្ឋានថា :ជនរងគ្រោះ(ស្លាប់) ដោយសារការប៉ះទង្គិចក្បាលយ៉ាងធ្ងន់ធ្ងរ ។


សូមរំលឹកផងដែរថា: ជនរងគ្រោះ និងជនសង្ស័យបាន ឈ្លោះប្រកែកគ្នា ដោយសារតែរឿងអ្នករត់ម៉ូតូកង់បី បានចតនៅមុខផ្ទះជនសង្ស័យ ធ្វើឱ្យរថយន្តចូលមិនរួច! ។ បន្ទាប់ពីមានទំនាស់ពាក្យសម្តី ជនសង្ស័យបានលោតធាក់ជនរងគ្រោះបណ្តាលឱ្យដាច់ផ្ងារទៅក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ រួចត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះអង្គឌួង ។ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក គ្រូពេទ្យមិនអាចសង្គ្រោះបានឡើយ! ។


លុះដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង១៨ :០០នាទី ល្ងាច ម្តាយជនរងគ្រោះបានសុំគ្រូពេទ្យ នាំជនរងគ្រោះត្រឡប់មកផ្ទះវិញ! ហើយក៏បានដាច់ខ្យល់(ស្លាប់) បាត់បង់ជីវិតតែម្តង ។





Previous Post Next Post
Breaking News