គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ករណីរថយន្តកុងទីនរ័០១គ្រឿងរេចង្កូតទៅខាងស្តាំដៃ រួចក៍បុ.កម៉ូតូ០១គ្រឿងដែឈប់បញ្រ្ចាសផ្លូវ បណ្ដាលឱ្យស្លា/ប់ម្នាក់ និងរបួសម្នាក់.!


ស្រុកកំពង់សីលា  បុរសម្នាក់បានស្លា/ប់ ស្ត្រីម្នាក់ទៀតរបួ.សធ្ង.ន់( ជាកម្មករ កម្មការីនី) ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺនរ័បុកប៉ះជាមួយម៉ូតូជនរងគ្រោះ តាមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤៧-១៤៨ ស្ថិតក្នុងភូមិគីរីវន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ  ម៉ោង៦:៤៩នាទីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ។


 របាយការណ៍បឋមពីសមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីង រវាងរថយន្តកុងទីនរ័០១គ្រឿងរេចង្កូតទៅខាងស្តាំដៃ រួចក៍បុ.កម៉ូតូ០១គ្រឿងដែឈប់បញ្រ្ចាសផ្លូវ ក្នុងទិសដៅផ្ទុយគ្នា។  របាយការណ៍បញ្ជាក់ថា រថយន្តទិសដៅ ព្រះសីហនុ ឆ្ពោះទៅភ្នំពេញ បេីកបរដោយ (ឈ្មោះ ហេង ករុណា) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តកំពង់ចាម។ ចំណែកភាគីខាងម៉ូតូ បេីកបរដោយ (ឈ្មោះ ធឿកគឹមលាង) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ភូមិចំប៉ាសុខ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងអ្នករួមដំណេីរជាមួយម្នាក់ (ឈ្មោះ ឡុង ស្រីម៉ៅ) ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការីនី មានទីលំនៅភូមិបុស្ស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។


.ហេតុការណ៍នេះបណ្តាលឲ្យ (ឈ្មោះ ធឿក គឹមលាង )ភេទប្រុស អាយុ៣៦ឆ្នាំ អ្នកបេីកបរម៉ូតូរបួសធ្ងន់ក្រោយមកបានស្លា/ប់ និង (ឈ្មោះ ឡុង ស្រីម៉ៅ) ភេទស្រី អាយុ៤២ឆ្នាំ អ្នករួមដំណេីរលើម៉ូតូរងរបួសធ្ងន់កំពុងទទួលការព្យាបាល។


.ក្រោយពេលកេីតហេតុផ្នែកជំនាញបាននាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ចំណែកអ្នកបេីកបររថយន្ត ត្រូវបាននគរបាលឃាត់ខ្លួន ចាត់ចែងសំណុំរឿងតាមនីតិវិធី៕






Previous Post Next Post
Breaking News