គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ករណីឃាតកម្មគិតទុកជាមុន ដែលជនជាតិចិនចា .ក់សម្លា ..ប់ជនជាតិចិនគ្នាឯង រួចដាក់ក្នុងរថយន្តព្រូសយកទៅ ប្លុងចោលនៅក្នុងខណ្ឌដង្កោ ពេលនេះត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ០៤នាក់ហើយ..


រាជធានីភ្នំពេញ÷ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល, អធិការដ្ឋាននគរបាលខណ្ឌសែនសុខ, អធិការដ្ឋាននគរបាលខណ្ឌដង្កោ និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ឆាយ ហុង សាលាដំបូងរាជធានីភ្នំពេញ និងអនុវត្តដោយផ្ទាល់ពី លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបើកការស្រាវជ្រាវ និងបង្ក្រាបជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណី ឃាតកម្មគិតទុកជាមុន (សម្លា ..;ប់ជនរងគ្រោះយកសាកស ..;ពដាក់ក្នុងរថយន្តយកទៅប្លុងចោល) ស្ថិតនៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលេខ២១៧ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ


ជនសង្ស័យចំនួន០៤នាក់ដូចខាងក្រោម៖១.ឈ្មោះ ZHOU JIAN HONG ភេទប្រុស អាយុ៥២ ឆ្នាំ មុខរបរ ចុងភៅ ជនជាតិចិន

២.ឈ្មោះ ZHAO FENG QUAN ភេទប្រុស អាយុ ៣៦ ឆ្នាំមុខរបរ មិនពិតប្រាកដ ជនជាតិចិន

៣.ឈ្មោះ HAN DE DONG ភេទប្រុស អាយុ៤៣ ឆ្នាំ មុខរបរ ចុងភៅ ជនជាតិចិន

៤.ឈ្មោះ MA RONG GUI ភេទប្រុស អាយុ ៥១ឆ្នាំមុខរបរម្ចាស់កការ៉ាសរថយន្ត ជនជាតិចិន


ជនរងគ្រោះ ឈ្មោះ YANG WEIXIN ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ   ជនជាតិចិន (ស្លា ..;ប់)។

 

វត្ថុតាងចាប់យក: ទូរសព្ទIPHONE ចំនួន០៤គ្រឿង, រថយន្ត ចំនួន០២គ្រឿង (រថយន្តម៉ាក TOYOTA LAND CRUISER សេរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ 2AI-3068 និងរថយន្តម៉ាក TOYOTA RRIUS សេរីឆ្នាំ២០១២ ពណ៌ ស ពាក់ផ្លាកលេខ 2BH-1311 (ជារថយន្តដឹកសាកស ..;ពយកទៅផ្លុងចោល)), ម៉ូតូម៉ាកស្មាក  ពណ៌ក្រហមខ្មៅ ពាក់ផ្លាកលេខ 1CE-0447, លិខិតឆ្លងដែន ចំនួន០២។


បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕




Previous Post Next Post
Breaking News