ក្រុងតាខ្មៅ ÷ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និង លោក ឃឹម សំភារ ប្រធានគណៈបញ្ជាការឯកភាពក្រុងតាខ្មៅ បានបន្តចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំង ផ្ទះជួល បន្ទប់ជួល ផ្ទះសំណាក់ ផ្ទះល្វែង បុរី និងឃ្លាំង ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងភូមិសាស្ដ្រក្រុងតាខ្មៅ។
ជាក់ស្តែងនៅថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យទីតាំងរួមមាន៖
ទី១៖ ឃ្លាំងចំនួន៥ ផ្ទះជួល៥៤បន្ទប់ ផ្ទះសំណាក់ចំនួន៤ នៅភូមិព្រែករាំង , ភូមិព្រែករាំង១ ,ភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី២៖ ឃ្លាំងរោងចក្រកាត់ដេរ យីស៊ានយីហ្គាមិន ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៣៖ បុរីសិរីមង្គល ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៤៖ ឃ្លាំងទំនិញ ភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៥៖ រោងចក្រម្ចាស់ស្ទើក្រមុំ ស្ថិតក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៦៖ រោងចក្រ ហ្គោលហ្វេម , ឃ្លាំងសិប្បកម្ម
, សហគ្រាស ធីវ៉ាយធី អ៊ិនធើណេសិនណល ត្រេឌីង (ខេបូឌា) ឯ.ក និង ភោជនីយ៍ដ្ឋាន អារ៉ូម៉ា ស្ថិតក្នុងភូមិព្រែកតាព្រីង ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្រោយពីបានធ្វើការពិនិត្យយ៉ាងល្អិតល្អន់ និងហ្មត់ចត់ពីកម្លាំងសមត្ថកិច្ចជំនាញ រួមជាមួយអាជ្ញាធរមូលដ្ឋានរួចមក ជាលទ្ធផល ពុំមានការរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឬសកម្មភាពខុសច្បាប់ណាមួយឡើយ នៅក្នុងទីតាំងខាងលើនេះ៕








