គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

កិច្ចប្រជុំស្តីពីការចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍន៍បញ្ចប់ឆ្នាំ២០២៥ និងវឌ្ឍភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត


ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំស្តីពីការចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍន៍បញ្ចប់ឆ្នាំ២០២៥ និងវឌ្ឍភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ដោយបានការអញ្ជើញចូលរួមពីក្រុមការងារនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី និងខេត្ត នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងមន្ទីរជំនាញ-ពាក់ព័ន្ធចូលរួមផងដែរ។


ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានសម្ដែងនូវការស្វាគមន៍ កោតសរសើរ និងតម្លៃខ្ពស់ ចំពោះក្រុមការងារថ្នាក់ជាតិ ដែលបានធ្វើការសម្របសម្រួលការងារបានល្អប្រសើរ និងបានចុះមកត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងអភិវឌ្ឍន៍បញ្ចប់ឆ្នាំ២០២៥ និងវឌ្ឍនភាពការអនុវត្តគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្ដាល នាពេលនេះ វាពិតជាមានសារៈសំខាន់ និងមានតម្លៃថ្លៃថ្លាក្នុងការអនុវត្តគម្រោងអោយវាកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព គណនេយ្យភាព ដើម្បីឆ្លើយតបទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីការអភិវឌ្ឍន៍នៃខេត្តរបស់យើង ក៏ដូចជាប្រទេសរបស់យើងទាំងមូល។


ជំរាបជូនផងដែរថា៖ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពង្រឹងប្រសិទ្ធភាព តម្លាភាព និងស័ក្តិសិទ្ធិភាពក្នុងការគ្រប់គ្រង ការចាត់ចែង និងលើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់រដ្ឋបាលរាជធានី ខេត្ត ក្នុងកិច្ចដំណើរការនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិកាគុណប្រយោជន៍ឱ្យសម្រេចបានសមិទ្ធផលល្អប្រសើរ ដែលអាចធានាបានទាំងបរិមាណ និងគុណភាពស្របតាមបទដ្ឋានបច្ចេកទេស គោលការណ៍ណែនាំ នីតិវិធី និង លិខិតបទដ្ឋានគតិយុត្តជាធរមាន។






Previous Post Next Post
Breaking News