គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អភិបាលស្រុក​សំរោង​ទង បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ និង​រុះរើ​ការ​សាងសង់​របង​សង់​រំលោភ​លើ​ផ្លូវ​សាធារណៈ !ទីតាំងស្ថិតនៅភូមិអូររំចេក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ


 ខេត្តកំពង់ស្ពឺ​ :ក្រោយពី​មានការ​ផ្សព្វផ្សាយ​អំពី​ការ​សង់​របង​រំលោភ​លើ​ផ្លូវ​សាធារណៈ ពី​សំណាក់​ ប្រជាពលរដ្ឋមួយគ្រួសារ ស្ថិត​នៅ​ក្នុងភូមិ​អូ​រំចេក​ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នៅ​ព្រឹកថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៦​នេះ លោក មុត ភ​ន អភិបាលស្រុក​សំរោង​ទង​ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​និង​រុះរើ​ការ​សាងសង់​របង​ដែល​សង់​រំលោភ​លើ​ផ្លូវ​សាធារណៈ​ រួចហើយ​នៅព្រឹកថ្ងៃដដែលនេះ។


ដោយ​មើល​ឃើញ​អំពី​ការ​សាងសង់​របងឈើបន្លា​លួស ឈើ ផ្លូវ​ដីក្រហម​ពី​សំណាក់​ម្ចាស់​ដី​ដែល​មិន​បាន​គោរព​តាម​ស្មារតី​អង្គប្រជុំ​ដោយ​ចង់​យកឈ្នះលើភាព​ត្រឹមត្រូវ​របស់​ខ្លួន ធ្វើ អោយមានការ​ផ្ទុះ​ការ​ងឿងឆ្ងល់​ចាប់អារម្មណ៍​ លើរូបភាព​ដែល​បាន​ចែកចាយ​ លេីបណ្ដាញ​សង្គម និង​សារព័ត៌មាន​ជា​បន្ដបន្ទាប់​ !។

រូបភាព​នេះ​ កេីតឡេីង នៅ​លើ​ផ្លូវ​ដីក្រហម​មួយ​ខ្សែ ស្ថិត​នៅ​ភូមិ​អូរ​រំចេក ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្ដកំពង់ស្ពឺ ដែល​មាន​ម្ចាស់​ដី​ ឈ្មោះ មុំ សំបូរ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូ​រំចេក ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្ដកំពង់ស្ពឺ ។​របង​ដែល​សាងសង់​រំលោភ​លើ​ដី​ចំណី​ផ្លូវ​គ្មាន​ការ​អនុញ្ញាត​ត្រូវ​បាន​អាជ្ញាធរ​ចុះ​រុះរើ​ដោយ​ជោគជ័យ ក្រោម​ការ​ចង្អុលបង្ហាញ និង​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ បណ្ឌិត ជាម ចន្ទ​សោភ័ណ អភិបាល អភិបាលខេត្ត​កំពង់ស្ពឺ​ ។

លោក មុត ភ​ន អភិបាលស្រុក​សំរោង​ទង និង​ជា​ប្រធាន​គណ​បញ្ជាការ​ឯកភាព​ស្រុក រួម​ជាមួយ លោក អ៊ុ ដេ​ត អភិបាលរង​ស្រុកសំរោងទង បាន​ដឹកនាំ​ក្រុមការងារ​ស្រុកសំរោង​ទង កងកម្លាំង​ទាំង​បី ក្រុមការងារ​ឃុំ និង​ភូមិ បាន​ចុះ​រុះរើ​បង្គោលរបង និង​របង​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ចំណី​ផ្លូវ​គ្មាន​ការ​អនុញ្ញាត ដែល​មាន​ផល​ប៉ះពាល់​ចំនួន​ពីរ​គ្រួសារ ទីតាំង​ស្ថិត​នៅ​ភូមិ​អូរ​រំចេក ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ : ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ទៅ​លើ​វិវាទ នៃ​ការ​សាងសង់​របង​រំលោភ​លើ​ដី​ផ្លូវ និង​មាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ពី​ការ​រំលោភ​លើ​ដី​ផ្លូវ​ស្ថិត​នៅ​ភូមិ​អូរ​រំចេក រួច​មក​ក្រុមការងារ​ស្រុក​បាន​ចុះ​ទៅ​វាស់វែង​ជាក់ស្តែង​ដើម្បី​កំណត់​ទំហំ​ផ្លូវ​ស្វែងរក​ផល​ប៉ះពាល់ និង​បាន​រុះរើ​របង​ដែល​សង់​លើ​ផ្លូវ​ផង​ដែរ​។

លទ្ធផល​ដែល​ក្រុមការងារ​រក​ឃើញ​ បង្គោលរបង​ព័ទ្ធ​សំណាញ់​លួស​គឺ​បាន​បោះ​ជ្រុល​ចូល​មក​លើ​ដី​ទំហំ​ផ្លូវ​១​ម៉ែត្រ ដែល​មាន​ប្រវែង​៤២​ម៉ែត្រ ហើយ​បច្ចុប្បន្ន​ក្រុមការងារ​បាន​រុះរើ​ចេញ ដោយ​ណែនាំ​ឪ្យ​ភាគី​ប្រើប្រាស់​តែ​លើ​កម្ម​សិទ្ធ​ដែល​មាន​ប៉ុណ្ណោះ​)​។

ដោយឡែក​របង​ផ្ទះ​រៀប​ឥដ្ឋ​ផ្នែក​ម្ខាង​ទៀត​ដែល​សាងសង់ គឺ​ជ្រុល​ចូល​មក​លើ​ដី​ផ្លូវ​មាន​ចំនួន​៥ ចំណុច​ផង​ដែរ !បច្ចុប្បន្ន ក្រុម​កា​ងារ​កំណត់​ថ្ងៃ​ឱ្យ​រុះរើ​ដោយ​ខ្លួនឯង​!!! ៕




Previous Post Next Post
Breaking News