គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ឮសំឡេងប្តីប្រពន្ធឈ្លោះគ្នា រួចក៏ស្ងាត់ លុះកូនស្រែកប្រាប់អ្នកជិតខាងប៉ុន្មានម៉ាត់នេះ ផ្អើលនាំគ្នាទៅមើល ប្រទះឃើញយ៉ាងរន្ធ.ត់...!


ខេត្តតាកែវ៖ ស្ត្រីជាប្រពន្ធម្នាក់ត្រូវបានប្ដីប្រើកាំបិតចាក់ បណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាម ក្រោយពេលធ្វើសកម្មភាពរួចបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល នឹងបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាមកចោមរោមមើលគ្រប់ៗគ្នា។


ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង១១:៤០នាទី ព្រឹកថ្ងៃទី៧ សីហា ឆ្នាំ២០២៦នេះ ស្ថិតនៅភូមិដកវ៉ាន ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។


លោកវរសេនីយ៍ឯកឌុក ធីយ៉ា អធិការនគរបាលស្រុកបានអោយដឹងថា ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ និល សុភា អាយុ៥០ឆ្នាំ ត្រូវឃាតករជាប្តីចាក់ចំដើមទ្រូងចំនួន២កាំបិតប្រកាច់ស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម ។ ចំណែកជនដៃដល់ជាប្តីមានឈ្មោះ ជុំ ផូរ អាយុ៤៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ក្រោយពេលកើតហេតុ បានជិះម៉ូតូរត់គេចខ្លួនបាត់ គ្រួសារមួយនេះមានកូនប្រុសម្នាក់នៅក្នុងបន្ទុក។


ប្រជាពលរដ្ឋរស់នៅក្បែរផ្ទះស្ត្រីរងគ្រោះបាននាំគ្នាប្រាប់ឱ្យដឹងថា ជីវិតគ្រួសារមួយនេះគឺរស់នៅមិនសូវចុះសម្រុងនឹងគ្នានោះទេ គឺដោយសារជនដៃដល់ជាប្តីនោះបានប្រច័ណ្ឌប្រពន្ធណាស់ និងមានរឿងឈ្លោះគ្នាមិនឈប់ឡើយ។


ប្រជាពលរដ្ឋបានបន្តទៀតថា មុនពេលកើតហេតុ គេបានឮសំឡេងឈ្លោះប្រកែកគ្នា ពេលនោះក៏បាត់មាត់ស្ងាត់អស់ទៅ រួចក៏ឃើញបុរសជាប្តីជិះម៉ូតូចេញទៅបាត់ តែកូនប្រុសក៏ស្រែកប្រាប់បងប្អូនជិតខាងថា ឪពុកបានចាក់ម៉ែស្លាប់ហើយសូមជួយផង។ ពេលឮបែបនេះហើយ ទើបបង្កអោយមានការភ្ញាក់ផ្អើលនាំគ្នាមកមើលគ្រប់ៗគ្នា ។


លោកអធិការនគរបាលស្រុកបានបញ្ជាក់ថាជនដៃដល់ជាប្តីបានជិះម៉ូតូធុនសេ125 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ ៤៨៥៨ រត់គេចខ្លួនបាត់ ។


បច្ចុប្បន្នសពស្ត្រីរងគ្រោះត្រូវបានសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកជនដៃដល់ជាប្តី ត្រូវបានកំលាំងជំនាញកំពុងតាមស្រាវជ្រាវ ដើម្បីចាប់ខ្លួនមកផ្តន្ទាទោសអោយទាល់តែបាន ៕




Previous Post Next Post
Breaking News