គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

កិច្ចប្រជុំ ស្ដីពីការរៀបចំរបាយការណ៍អនុវត្តការងាររបស់រដ្ឋបាលខេត្ត និងត្រួតពិនិត្យ របាយការណ៍ស្ដីពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗរបស់រដ្ឋបាលខេត្តកណ្ដាល ដែលសម្រេចបានគិតចាប់ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦


ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ ស្ដីពីការរៀបចំរបាយការណ៍អនុវត្តការងាររបស់រដ្ឋបាលខេត្ត និងត្រួតពិនិត្យ របាយការណ៍ស្ដីពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗរបស់រដ្ឋបាលខេត្តកណ្ដាល ដែលសម្រេចបានគិតចាប់ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦ ក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ ប្រធាន-អនុប្រធានអង្គភាពចំណុះរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីរាជការ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។


ក្នុងឱកាសនោះ លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលខេត្ត បានលើកឡើងថា៖ កិច្ចប្រជុំនេះ គឺបូកសរុប វាយតម្លៃ និងប្រមូលផ្តុំទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លុះបញ្ចាំងពីលទ្ធផលការងារជាក់ស្តែង វឌ្ឍនភាព និងសមិទ្ធផលធំៗដែលរដ្ឋបាលខេត្តកណ្តាលខិតខំប្រឹងប្រែងសម្រេចបានក្នុងរយៈពេល ៣ឆ្នាំកន្លងមក (២០២៣-២០២៦)។ លទ្ធផលទាំងនេះ គឺជាសាក្សីភាពបង្ហាញពីការរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីកំណើនការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព។











Previous Post Next Post
Breaking News