គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

អាជ្ញាធរខេត្ត ចុះរៀបចំសណ្ដាប់ធ្នាប់ ការលក់ដូរលើចិញ្ចើមផ្លូវ ចាប់ពីស្ពានព្រែកហូរ ផ្លូវជាតិលេខ២ ដើម្បីសោភ័ណ្ឌភាព និងសុវត្ថិភាពក្នុងការធ្វើចរាចរណ៍ទៅមក


ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត បានសំណូមពរ និងណែនាំ ដល់បងប្អូនអាជីវកដែលបានលក់ដូរលើចិញ្ចើមផ្លូវ ចាប់ពីស្ពានព្រែកហូរ ផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ សូមចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានដោយបញ្ឈប់ការលក់ដូររំលោភចិញ្ចើមផ្លូវ គ្មានសណ្ដាប់ធ្នាប់របៀបរៀបរយ  បង្កជាការកកស្ទះចរាចរណ៍បន្តទៀត។


ការសំណូមពរនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ណុប ដារ៉ាអភិបាលរងខេត្ត ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធ ចុះរៀបចំសណ្ដាប់ធ្នាប់ ការលក់ដូរលើចិញ្ចើមផ្លូវ ចាប់ពីស្ពានព្រែកហូរ ផ្លូវជាតិលេខ២ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ តាមការណែនាំពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។


ឯកឧត្តម ណុប ដារ៉ា បានមានប្រសាសន៍ថា គោលបំណងសំខាន់ ក្នុងការចុះរៀបចំនេះ គឺដើម្បីរៀបចំសោភ័ណ្ឌភាពនៅតាមកំណត់ផ្លូវជាតិលេខ២នេះ ឲ្យបានស្អាតសមរម្យសាកសមជាទីក្រុងស្អាត មានសន្ដិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងមានបរិស្ថានអនាម័យបានល្អប្រសើរ។ ពិសេសគឺដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋទូទៅ មិនឲ្យមានការកក់ស្ទះបន្តទៀត  និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រិតទៀតផងដែរ។ ឯកឧត្តមអភិបាលរងខេត្ត បានសង្ឃឹម និងជឿជាក់ថា បងប្អូនអាជីវករលក់ដូរលើផ្លូវសាធារណៈ និងចូលរួមសហការដោយស្ម័គ្រចិត្ដ ជាមួយអាជ្ញាធរបានគ្រប់ៗគ្នា។


សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានការណែនាំពីអាជ្ញាធរ បងប្អូនជីវករដែលបានដាក់តាំងលក់សម្ភារៈអីវ៉ាន់លើចិញ្ចើមផ្លូវសាធារណៈទាំងអស់ បានយល់ព្រមសហការជាមួយអាជ្ញាធរ ដោយបានស្ម័គ្រចិត្តយល់ព្រមបញ្ឈប់ការលក់រំលោភលើចិញ្ចើមផ្លូវសាធារណៈតទៅទៀត។










Previous Post Next Post
Breaking News