នៅថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២៦ ម៉ោង០៩:០០នាទី សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនសិស្សបង្ក០២នាក់ ៖
១-ឈ្មោះ សុខ វិជ្ជា ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២-ឈ្មោះ តឹក សុវណ្ណរ័ត្នមុនី ភេទប្រុស មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
មូលហេតុ: រវាងសិស្សរងគ្រោះនិងសិស្សបង្កនិយាយ ពាក្យសំដីឌឺដងដាក់គ្នា។
បច្ចុប្បន្នសិស្សបង្កខាងលើសមត្ថកិច្ច កំពុងធ្វើការសាកសួរ ដោយឡែកអ្នកពាក់ព័ន្ធមួយចំនួនទៀត សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវយកមកអនុវត្តតាមនីតិវិធី៕





