គេហទំព័រ TK-Hotnews (www.k-tkhotnews.com.kh) មានអាសយដ្ឋាន ផ្ទះលេខ ៤៧៧ ផ្លូវ លំ ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ "សូមអរគុណ"
គេហទំព័រ TK-Hotnews សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ជនភៀសខ្លួនជិត ៦ម៉ឺននាក់សម្រុកចូលអេស្ប៉ាញ ខណៈអ៊ីស្រាអ៊ែលឌឺដងទីក្រុងម៉ាឌ្រីដ ឱ្យទទួលយកជនភៀសខ្លួនពីហ្គាហ្សាជំនួសវិញ ព្រោះអេស្ប៉ាញទទួលស្គាល់រដ្ឋប៉ាឡេស្ទីន


អេស្ប៉ាញ៖ វិបត្តិអន្តោប្រវេសន៍ដ៏ធ្ងន់ធ្ងរបានកើតឡើងនៅភាគខាងជើងអាហ្វ្រិក ដោយគិតត្រឹមថ្ងៃទី៤ ខែសីហា មានជនភៀសខ្លួនជិត ៦០,០០០ នាក់បានសម្រុកឆ្លងដែនចូលទៅក្នុងដែនដីស្វយ័តសេវតា (Ceuta) របស់អេស្ប៉ាញ ដែលក្នុងស្ថានភាពខាងលើនោះ ក៏បានបណ្ដាលឱ្យមានមនុស្សយ៉ាងហោចណាស់ ៦៧ ទៅ ៧២ នាក់ត្រូវបាត់បង់ជីវិត ។


វិបត្តិនេះបានកើតឡើង បន្ទាប់ពីតុលាការកំពូលអេស្ប៉ាញបានសម្រេចលុបចោលគោលការណ៍បណ្តេញចេញភ្លាមៗចំពោះអ្នកឆ្លងដែនតាមផ្លូវសមុទ្រ ស្របពេលរដ្ឋាភិបាលក្រុងម៉ាដ្រីត (Madrid) នៅតែបន្តបង្ខំឱ្យជនភៀសខ្លួនទាំងនោះចាកចេញត្រឡប់ទៅវិញ ។


ព្រឹត្តិការណ៍នេះ បានបង្កជាសង្គ្រាមពាក្យសម្តីយ៉ាងក្តៅគគុកតាមផ្លូវការទូត ដោយមន្ត្រីជាន់ខ្ពស់អ៊ីស្រាអ៊ែល បានចេញមុខរិះគន់អេស្ប៉ាញជុំវិញរឿងដែនដីអាណានិគម ព្រមទាំងឌឺដងអេស្ប៉ាញឱ្យបើកទ្វារទទួលយកជនភៀសខ្លួនពីតំបន់ហ្គាហ្សាជំនួសវិញ ដើម្បីឆ្លើយតបសងសឹកនឹងការដែលទីក្រុងម៉ាដ្រីត បានប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ។


ស្របពេលជាមួយគ្នានេះ សហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ (Donald Trump) ក៏បានដាក់សម្ពាធលើអេស្ប៉ាញ ដោយផ្តល់ថវិកា ៤០ លានដុល្លារដល់ម៉ារ៉ុក (Morocco) និងគាំទ្រការទាមទាររបស់ម៉ារ៉ុកលើដែនដីសេវតា ដើម្បីសងសឹកដែលអេស្ប៉ាញបដិសេធមិនឱ្យអាម៉េរិក និងអ៊ីស្រាអ៊ែលប្រើប្រាស់មូលដ្ឋានយោធារបស់ខ្លួនវាយប្រហារលើអ៊ីរ៉ង់ កាលពីខែមីនា ។


ពាក់ព័ន្ធនឹងរឿងនេះ ប្រភពផ្លូវការពីអ៊ីរ៉ង់ បានធ្វើការចោទប្រកាន់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល ថាបានសហការជាមួយម៉ារ៉ុកបង្កើតវិបត្តិនេះឡើង ដើម្បីធ្វើឱ្យអេស្ប៉ាញបាត់បង់ស្ថិរភាព។ អ្នកវិភាគមើលឃើញថា ខណៈម៉ារ៉ុកទទួលបានផលប្រយោជន៍ការទូតយ៉ាងច្រើនពីអាម៉េរិក និងអ៊ីស្រាអ៊ែល ជនភៀសខ្លួនរាប់ម៉ឺននាក់ បែរជាត្រូវគេយកធ្វើជា «ឧបករណ៍ និងចំណាប់ខ្មាំងការទូត» នៅក្នុងល្បែងសង្គ្រាមភូមិសាស្ត្រនយោបាយរវាងមហាអំណាចទៅវិញ៕




Previous Post Next Post
Breaking News